ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌដូនពេញ ឃាត់រ៉ឺម៉កម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន៧២គ្រឿង យកមករក្សាទុកនៅ សាលាខណ្ឌ និង អប់រំធ្វើកិច្ចសន្យា ណែនាំដល់ម្ចាស់រ៉ឺម៉ក

    BY Khmernote Media November 4, 2021
    រដ្ឋបាលខណ្ឌដូនពេញ ឃាត់រ៉ឺម៉កម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន៧២គ្រឿង យកមករក្សាទុកនៅ សាលាខណ្ឌ និង អប់រំធ្វើកិច្ចសន្យា ណែនាំដល់ម្ចាស់រ៉ឺម៉ក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទីរសៀលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញតំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជើញចុះអប់រំណែនាំដល់បងប្អូនដែលប្រើប្រាស់រ៉ឺម៉កកែច្នៃខុសបច្ចេកទេសដែលកំលាំងប្រជាការពារខណ្ឌឃាត់យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាសរុបចំនួន៖៧២គ្រឿង លោកនាយករដ្ឋបាល បានអប់រំធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់រ៉ឺម៉កកែច្នៃដូចខាងក្រោម៖

    ១.ចំពោះម្ចាស់រ៉ឺម៉កកែច្នៃខុសបច្ចេកទេសដែលកំពុងដឹកទំនិញជាលក្ខណៈក្រុមហ៊ុនត្រូវប្តូរពីដឹកទំនិញពីរ៉ឺម៉កកង់បីខុសបច្ចេកទេសទៅប្រើប្រាស់ប្រភេទរថយន្ត២អាវិញ។
    ២.ចំពោះម្ចាស់រ៉ឺម៉កកែច្នៃខុសបច្ចេកទេសដែលលក់ដូរទំនិញផ្សេងៗដែលមានមានលទ្ធភាពប្តូរទៅប្រើប្រាស់រថយន្តទេ ត្រូវទៅលក់ដូរនៅជាយក្រុងវិញពីព្រោះនៅជាយក្រុងមានមនុស្សច្រើនងាយស្រួលធ្វើអាជីវកម្មហើយក៏មិនសូវប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដូចនៅកណ្តាលទីក្រុងទេ។
    ៣.ការឃាត់រ៉ឺម៉កបងប្អូន ពូមីងមកអប់រំណែនាំនេះមិនមានការផាកពិន័យទេ តែបើលើកក្រោយបងប្អូនធ្វើចរាចរណ៍ក្នុងមូលដ្ឋានខណ្ឌហើយប្រើប្រាស់រ៉ឺម៉កកែច្នៃខុសបច្ចេកទេសដដែលហើយត្រូវកំលាំងប្រជាការពារឃាត់បាននោះនឹងមានការផាកពិន័យ ហើយរក្សាទុកចំនួនពីរសប្តាហ៍ដោយគ្មានការតវ៉ាអ្វីឡើយ។
    ៤.ចំពោះរ៉ឺម៉កកែច្នៃខុសបច្ចេកទេសទាំងអស់មិនអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាដាច់ខាត ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post: