ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណប្រមាណ ៥០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៦៥លីត្រ ក្នុងខេត្តរតនគិរី និងខេត្តស្វាយរៀង

    BY Khmernote Media November 4, 2021
    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណប្រមាណ ៥០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៦៥លីត្រ ក្នុងខេត្តរតនគិរី និងខេត្តស្វាយរៀង

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យទំនិញក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងគោលបំណងទប់ស្កាត់ទំនិញដែលមិនអនុលោមដែលឈ្មួញមួយចំនួនដាក់ចរាចរនៅលើទីផ្សារ។

    ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រី ក.ប.ប. បានរកឃើញទំនិញខូចគុណភាពចំនួន ៥២.៣១ គីឡូក្រាម រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៥លីត្រផងដែរ។ ទំនិញខូចគុណភាព និងក្លែងក្លាយខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ រីឯម្ចាស់ទំនិញត្រូវបានមន្ត្រី ក.ប.ប. ធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ប្រព្រឹត្តល្មើសនឹងច្បាប់៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: