ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនិញខូចគុណភាពប្រមាណជិត ៥០តោន ត្រូវបានមន្រ្តីជំនាញធ្វើការបំផ្លាញចោល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    BY Khmernote Media November 6, 2021
    ទំនិញខូចគុណភាពប្រមាណជិត ៥០តោន ត្រូវបានមន្រ្តីជំនាញធ្វើការបំផ្លាញចោល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដោយទទួលបានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បាននាំយកផលិតផលក្លែងក្លាយ មានសារធាតុពុល និងទំនិញខូចគុណភាពសរុបប្រមាណ ៤៩តោន ៩៨៦គីឡូក្រាម ដែលមន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញ បង្ក្រាបបានក្នុងរយៈពេលកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

    ពិធីនេះមានការចូលរួមពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ ផងដែរ។ ទំនិញទាំងនោះមានដូចជា៖

    -ផលិតផលអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៤៥ ៣៥៣លីត្រ។
    -ស្រាស និងស្រាទំពាំងបាយជូ ដែលរឹបអូសបានក្នុងករណីពុលស្រា បណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស ០៣នាក់ នៅរាជធានីភ្នំពេញ ចំនួន ៣៤៧យួរ និង៧៦ ប៊ីដុង ស្មើ ៤ ២៧៥ លីត្រ។
    -ផលិតផលម្ហូបអាហារខូចគុណភាព ដែលរឹបអូសបានពីបណ្តាទីផ្សារនិងឃ្លាំងស្តុកទំនិញចំនួន ៣៥៨គីឡូក្រាម៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: