អ្នកទោសចំនួន ៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង អំពាវនាវបងប្អូនប្រជាពលរដ្ឋប្រទះឃើញភិនភាគទាំងនេះ សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សូមគោរពជម្រាបជូនសាធារណៈជន នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញអ្នកទោសដែលមានភិនភាគដូចរូបថតនេះ សូមសហការរាយការណ៍ មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន។ តាមរយៈទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម៖

-088 834 5627
-031 999 9491
-អធិការនគរបាលក្រុងស្ទឹងត្រែង 097 822 5555
-អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ 088 311 4007
-អធិការនគរបាលស្រុកសៀមបូក 031 977 8496
-អធិការនគរបាលស្រុកសេសាន 088 647 6999
-អធិការនគរបាលស្រុកសៀមប៉ាង 088 388 8856
-អធិការនគរបាលស្រុកបុរីអូរស្វាយសែនជ័យ 097 9999 940 ៕






ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង – Police Commissariat Of Stung Treng