ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ សម្រេចកំណត់ថ្ងៃប្រលងបាក់ឌុបជាផ្លូវការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខ

    BY Khmernote Media November 8, 2021
    ក្រសួងអប់រំ សម្រេចកំណត់ថ្ងៃប្រលងបាក់ឌុបជាផ្លូវការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០-២០២១។

    ក្រសួងនឹងចេញសេចក្ដីណែនាំលម្អិតស្ដីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលស្រង់បូកពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ។

    សេចក្ដីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិក អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: