ព័ត៌មានជាតិ
មន្ត្រីជំនាញ សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ចុះត្រួតពិនិត្យទំនិញស្កុកទុកចំនួន ៤៣កុងទឺន័រ ក្នុងនោះបានរកឃើញទំនិញ ៧កុងទឺន័រខូចគុណភាព
BY Khmernote Media
November 12, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ និងនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការជាមួយមន្រ្តីសាខាគយនិងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃគុណភាពទំនិញដែលបានស្កុកទុកចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ចំនួន ៤៣កុងទឺន័រ។

យោងលទ្ធផលពិនិត្យទំនិញចំនួន ៣៤កុងទឺន័រមានគុណភាពអាចប្រើប្រាស់បាន ០៧កុងទឺន័របានហួសកាលបរិច្ឆេទប្រើប្រាស់ និង ០២ កុងទឺន័រត្រូវធ្វើការពិសោធន៍បន្ត ៕




ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF