អបអរសាទរហាងភីហ្សា ប៉ា ប៉ា ចន សម្ពោធសាខាទី5 នៅ MC PARK ស្ទឹងមានជ័យ
- BY
- Liny Chan
- November 12, 2021
(ភ្នំពេញ)៖ បន្ទាប់ពីហាងភីហ្សា ប៉ា ប៉ា ចន ដែលជាម៉ាកល្បីបំផុត នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨៤ ទើបនឹងសម្ពោធសាខាទី4នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ឥឡូវនេះហាងភីហ្សាបន្តបើកសាខាទី5 បន្តទៀតនៅ MC Park ចំងាយ800ម៉ែត្រពីស្ពានស្ទឹងមានជ័យ។
បន្ទាប់ពីមានវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជា តាំងពីដើមឆ្នាំ២០២១ ហាងភីហ្សា ប៉ា ប៉ា ចន ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនកុះករ ទើបធ្វើអោយហាងភីហ្សា ប៉ា ប៉ា ចន បន្តបើកសាខាជាបន្តបន្ទាប់ឥតឈប់ឈរនៅក្នុងឆ្នាំ២០២០នេះ។

តាមប្រសាសន៏របស់់លោក PETER XU អគ្គនាយកនៃហាងភីហ្សា ប៉ា ប៉ា ចន បានអោយដឹងថា “យើងមានមោទនភាពណាស់ដែលហាងភីហ្សាប៉ា ប៉ា ចន ទើបតែចូលមកកាន់ទីផ្សារកម្ពុជា សោះហើយទទួលបានការគាំទ្រពីសំណាក់អតិថិជន ដោយតាមរយះគុណភាពនៃភីហ្សាគឺរសជាតិពិតនៃភីហ្សា ម្សៅសំបកភីហ្សាមសនស្តង់ដារ គ្រឿងផ្សំល្អជាងគេ។ ហាងភីហ្សា ប៉ា ប៉ា ចន ប្តេជ្ញាបន្តបេសកម្មនេះក្នុងការពង្រឹងសេវាកម្មនិងពង្រីកអាជីវកម្មដើម្បីបំរើជូនអតិថិជនក្នុងប្រទេសកម្ពុជាទាំងមូល។”

តើ ហាងភីហ្សា ប៉ា ប៉ា ចន មានប្រូម៉ូសិនអ្វីសំរាប់ផ្តល់ជូនអតិថិជនដើម្បីអបអរពិធីបើកសម្ពោធសាខាទី៥ នៅMC Park ស្ទឹងមានជ័យ?
ហាងភីហ្សា ប៉ា ប៉ា ចន ផ្តល់ជូនប្រូម៉ូសិន ទិញ១ថែម១ សំរាប់ភីហ្សាគ្រប់រសជាតិ និង គ្រប់សាខាផងដែរ។ ដែលធ្វើអោយអតិតថិជនកាន់តែពេញចិត្តនិងជាប់ចិត្ត។ ប្រម៉ូសិននេះ ចាប់ពីថ្ងៃទី១២ ដល់១៨ ខែវិច្ខិកា ឆ្នាំ២០២១នេះ។ លើសពីនេះទៅទៀត អតិថិជន រីករាយជាមួយការញាំភេសជ្ជៈកូកាកូឡាដោយឥតគិតថ្លៃ សំរាប់ការញាំនៅក្នុងហាង ជាមួយការរក្សាគំលាតសង្គមបានយ៉ាងត្រឹមត្រូវ។

បានសាកញាំភីហ្សានេះហើយប្រាកដជាជាប់ចិត្ត ជាមួយរសជាតិ និងសំបកភីហ្សាមានគុណភាពស្តង់ដារអាមេរិក។ ហេតុអ្វីបានជាអតិថិជន គួរតែញាំភីហ្សានៅហាង ភីហ្សា ប៉ា ប៉ា ចន? ចំលើយនោះ គឺភីហ្សានៅហាង ប៉ា ប៉ា ចន ជាភីហ្សាល្បីល្បាញនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ ដែលមាន រសជាតិឈ្ងុយឆ្ងាញ់ គ្រឿងផ្សំពិសេសៗ មានអនាម័យ ហាងមានបរិយាកាសស្រស់ស្រាយ ភ្ញៀវរីករាយជាមួយការថតរូបជុំមិត្តភ័ក្ត និងគ្រួសារ មិនតែប៉ុណ្ណោះបើសិនជាប្រារព្ធពិធីជប់លៀងផ្សេងៗវិញរឹតតែពិសេស។
ថ្នាក់ដឹកនាំហាង ភីហ្សា ប៉ា ប៉ា ចន ប្តេជ្ញាចិត្តបន្តបេសកកម្ម ធ្វើឲ្យអតិថិជនពេញចិត្ត តាំងពីកន្លែងចំណតឡាន រហូតដល់ត្រលប់ទៅផ្ទះវិញ។

ហាងភីហ្សា ប៉ា ប៉ា ចន មាន ៤ សាខា រួមមាន៖
សាខាទី១៖ ប៉ា ប៉ា ចន ជ្រោយចង្វារ ស្ថិតនៅអាគារ ញ៉ូ ស៊ីវ៉ក ចំងាយ ២០០ម៉ែត្រ ពីស្ពានជ្រោយចង្វារ
សាខាទី២៖ ប៉ា ប៉ា ចន បឹងកេងកង ស្ថិតនៅផ្ទះលេខ១០ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
សាខាទី៣៖ ប៉ា ប៉ា ចន វីយូផាក ស្ថិតនៅបណ្តោយផ្លូវបឹងកក់ ទល់មុខ Eden Garden
សាខាទី៤៖ ប៉ា ប៉ា ចន កម្ពុជាក្រោម ស្ថិតនៅផ្ទះលេខ 645-647 មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាខាទី៥៖ ប៉ា ប៉ា ចន ស្ទឹងមានជ័យ ស្ថិតនៅ MC PARK Community Mall មហាវិថីមុនីរ៉េត ចំងាយ ៨០០ម៉ែត្រពីស្ពានអាកាសស្ទឹងមានជ័យ រាជធានីភ្នំពេញ។
សូមទំនាក់ទំនង ទូរស័ព្ទលេខ 060 66 72 72 ឬ Facebook page: https://www.facebook.com/papajohnspizzacambodia







- Share This Post:






