ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកែសម្រួលអនុញ្ញាតឲ្យរៀបចំពីធីមង្គលការ និងកម្មវិធីផ្សេងៗបាន ដោយមិនកំណត់ចំនួនអ្នកចូលរួម
BY Khmernote Media
November 13, 2021
យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសម្រេចកែសម្រួលចំពោះការអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា នៅរាជធានីភ្នំពេញ ដោយមិនកំណត់ចំនួនអ្នកចូលរួម ប៉ុន្តែអាស្រ័យទៅតាមទីតាំងប្រារព្ធពិធី ដែលអាចធានាបានការរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល និងវិធានសុខាភិបាល ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
