ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកភ្នំពេញ ដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៣ អាចទៅរកចាក់បាននៅទីតាំងទាំង៤២កន្លែងនេះបាន

    BY Khmernote Media November 13, 2021
    អ្នកភ្នំពេញ ដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៣ អាចទៅរកចាក់បាននៅទីតាំងទាំង៤២កន្លែងនេះបាន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលខកខានមិនបានមកទទួលវ៉ាក់សំាងដោយមូលហេតុ ជាប់អនុវត្តវិធានការចត្តាឡីស័ក មានបញ្ហាសុខភាព មានធុរៈចាំបាច់ ឬទើបគ្រប់រយៈពេលនៃគម្លាតពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី នៅតាមទីតាំងដូចមានឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ។

    រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថុភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាសការឈរប្រជៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

    Share This Post: