ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋសភា ប្រកាសដេញថ្លៃ គម្រោងសាងសង់អាគាររដ្ឋបាលថ្មី តម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលវៀតណាម

    BY Khmernote Media November 13, 2021
    រដ្ឋសភា ប្រកាសដេញថ្លៃ គម្រោងសាងសង់អាគាររដ្ឋបាលថ្មី តម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលវៀតណាម

    យោងតាមផេកផ្លូវការរបស់រដ្ឋសភា បានផ្សព្វផ្សាយឲ្យដឹងពីសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារសហរដ្ឋអាមេរិក​ ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

    កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ​ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឫឲ្យបានមុនថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៩:០០ ព្រឹក (ម៉ោងនៅប្រទេសកម្ពុជា)​ នៅបន្ទប់កោះកេរ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕

     

    Share This Post: