ព័ត៌មានជាតិ
សារពិសេសសម្ដេចតេជោ សម្រេចលើកលែងការធ្វើចត្តាឡីស័កទាំងស្រុងពេលចូលមកកម្ពុជា សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ ក្រោយធ្វើតេស្ត Rapid test
BY Khmernote Media
November 14, 2021
(ភ្នំពេញ)៖ សារពិសេសសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្រេចលើកលែងការធ្វើចត្តាឡីស័កទាំងស្រុងពេលចូលមកកម្ពុជា សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ (១៤ វិច្ឆិកា ២០២១)។ ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។ ក្នុងនោះផងដែរចំពោះអ្នកទើបត្រលប់មកពីក្រៅប្រទេស តម្រូវឲ្យយកសំណាកធ្វើតេស្ត Rapid test ៕
