ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បញ្ជាក់ជាផ្លូវការ អនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលមកកម្ពុជាដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក
BY Khmernote Media
November 15, 2021
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ឆ្លើយតបទៅនឹងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកម្ពុជាបាន និងកំពុងបើកដំណើរការសេដ្ឋកិច្ច និងសង្គម ពេញលេញឡើងវិញ និងដើម្បីអនុវត្តឲ្យបានប្រកបដោយប្រសិទ្ធភាព នូវអនុសាសន៍តាមសារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ក្រសួងសុខាភិបាលសូមជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ដែលជាអ្នកដំណើរមកពីក្រៅប្រទេស (ទាំងខ្មែរ និងបរទេស) ឲ្យអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
