ព័ត៌មានជាតិ
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ធ្វើសកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់លើកំពែងខាងត្បូងខ្លោងទ្វារខ្មោច
BY Khmernote Media
November 15, 2021
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន ៣ដើម ដែលមានហានិភ័យខ្ពស់ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យខូចខាតដល់រចនាសម័្ពន្ធប្រាសាទផង។

ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមចាន់ងាប់១ដើម និងដើមត្រយឹង១ដើម ដែលបានបាក់ដើមដួលលើកំពែងខ្លោចទ្វារខ្មោច។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែកមាន ដើមពោធិ៍១ដើម មានមែកសាខាច្រើន ដុះទ្រេតជាប់ខឿនប្រាសាទ និងគ្របលើរចនាសម័្ពន្ធប្រាសាទ ត្រូវបានកាត់ក្រី៥មែកយកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕


