មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំបញ្ជាក់ថា ការប្រឡងឌីប្លូមប្រព្រឹត្តិទៅដោយរលូនតាមគោលការណ៍ច្បាប់
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ( ឌីប្លូម) នៅទូទាំងប្រទេស បានប្រព្រឹត្ត ទៅដោយរលូនតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងទទួលយកបាន។

ឯកឧត្តម រស់ សុវាចា អ្នក នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ដំណើរការប្រឡងឌីប្លូម នៅទូទាំងប្រទេសប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ ដោយបេក្ខជនអនុវត្តន៍ទៅតាមការ ណែនាំ របស់ក្រសួងអប់រំ និងលទ្ធផលទទួលយកបាន ។ ឯកឧត្តមបានបញ្ជាក់ថា បេក្ខជនទំាងអស់បានគោរពទៅ តាមវិធានសុខាភិបាលយ៉ាង ខ្ជាប់ខ្ជួន ដើម្បីធានាបានសុខសុវត្ថិភាពនៅក្នុងពេលប្រឡងកុំឱ្យឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ។
«ជាទូទៅ ដំណើការប្រឡងឌីប្លូមនាថ្ងៃ១៥ វិច្ឆិកា ២០២១ កំពុងប្រព្រឹត្តទៅដោយមានលទ្ធផលអាចទទួលយកបាន។ ការប្រឡងឌីប្លូម ត្រូវបន្តអនុវត្តន៍គោល ការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។ សូមបេក្ខជនប្រឡងឌីប្លូមញ៉ាំឱ្យគ្រប់ គេងឱ្យគ្រាន់ ទឹកឱ្យក្រែល។ សូមក្មួយៗចាំថា ចាក់វ៉ាក់សាំងហើយចូរកុំកន្តើយត្រូវកៀកកើយ៣កុំ ៣ការពារ។ សូមក្មួយៗបន្តគោរពអនុវត្តន៍នូវច្បាប់ចរាចរណ៍ពេលធ្វើដំណើរ»។
ឯកឧត្តម បញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិដែលប្រព្រឹត្ត ទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នឹងប្រកាសលទ្ធ ផលប្រឡងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយ មានបេក្ខជនចូលរួមប្រឡងចំនួន១៦២ ៥៨៩នាក់ ក្នុងនោះនារីចំនួន ៨៧ ៨៧១ នាក់ ដែលមានចំនួន១៧២២ មណ្ឌលប្រឡង និងចែកជា ៧៣២៧បន្ទប់៕
