ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា

    BY Khmernote Media November 16, 2021
    ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

    សូមបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មហាមិត្តចិន ជានិច្ចកាលតែងតែផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទាំងវ៉ាក់សាំងជំនួយ ទាំងការបញ្ជាទិញ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។ ជាងនេះទៀត ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ ២០២១ម្សិលមិញនេះ រដ្ឋាភិបាលចិន បានសម្រេចបន្តជួយដល់កម្ពុជា នូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីត-១៩ នៅពេលឆាប់ៗនេះ ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: