ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌដង្កោ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ត្រៀមបង្ការទឹកជំនន់​ ខណៈទឹកស្ទឹងដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់

    BY Khmernote Media November 18, 2021
    រដ្ឋបាលខណ្ឌដង្កោ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ត្រៀមបង្ការទឹកជំនន់​ ខណៈទឹកស្ទឹងដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ នេះបើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នា២០២១ ។

    រដ្ឋបាលខណ្ឌដង្កោ មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋដែលរស់ជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឲ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

    ដូច្នេះ ដើម្បីចៀសវាងនូវហានិភ័យ ដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងបាត់បង់សម្ភារ និងអាយុជីវិត។ រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបជាបន្តបន្ទាប់ ៕

    ប្រភព៖ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ

    Share This Post: