មន្ទីរសាធារណការខេត្តកណ្ដាល បិទចរាចររថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធំ នៅផ្លូវជាតិលេខ២១អា រយៈពេល ១១ថ្ងៃ
ខេត្តកណ្ដាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានជូនដំណឹង ស្តីពីការបិទចរាចររថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ចាប់ពីចំណុចគ.ម០២+៧៧៥ ដល់គ.ម១៤+២៤៩ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់ ម្ចាស់អាជីវកម្មដេប៉ូខ្សាច់ទាំងអស់មេត្តជ្រាបថា៖ មន្ទីរសាធារណការ សូមធ្វើការបិទចរាចររថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ចាប់ពីចំណុចគ.ម០២+៧៧៥ ដល់គ.ម១៤+២៤៩ ស្ថិតក្នុងក្រុងតាខ្មៅ រយៈពេល ១១ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីជួយសម្រួលដល់ការងារចាប់កៅស៊ូលើកំណាត់ផ្លូវខាងលើ។ ចំពោះរថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម ៥តោន អាចធ្វើចរាចរណ៍បានជាធម្មតា។
អាស្រ័យហេតុនេះ សូមម្ចាស់អាជីវកម្មដេប៉ូខ្សាច់ទាំងអស់ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការជាមួយយើងខ្ញុំ ដើម្បីឲ្យការងារជួសជុលផ្លូវជាតិលេខ ២១អានេះ សម្រេចបានជោគជ័យតាមផែនការកំណត់ ៕
