ព័ត៌មានជាតិ
ទិដ្ឋភាពភ្ញៀវទេសចរដ៏ច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក ដែលជាទិដ្ឋភាពដ៏កម្រមួយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ
BY Khmernote Media
November 19, 2021
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ទិដ្ឋភាពភ្ញៀវជាតិ និងភ្ញៀវទេសចរបរទេស យ៉ាងច្រើនកុះករទៅទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បើតាមការសង្គេតមើលជាក់ស្តែង ឃើញថា ភ្ញៀវទេសចរបានសម្រុកមកលេងប្រាសាទអង្គរវត្ត យ៉ាងច្រើននៅថ្ងៃនេះ។

ទាំងនេះគឺជាទិដ្ឋភាពមួយ ដែលកម្រនឹងបានឃើញក្នុងអំឡុងពេល ២ឆ្នាំចុងក្រោយនេះ ដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្ត នៅប្រាសាទអង្គរវត្តដ៏ច្រើនបែបនេះ ៕








ប្រភព៖ ក្រសួងព័ត៌មាន