ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនីឆេះក្លឹបកម្សាន្ត SENSE មួយកន្លែងនៅចំណុចភូមិផ្សារព្រំជើង ខេត្តប៉ៃលិន បណ្តាលឱ្យខូចខាតទឹកប្រាក់សរុបប្រហែល ១០ម៉ឺនដុល្លារ

    BY Khmernote Media November 19, 2021
    ឆ្លងចរន្តអគ្គិសនីឆេះក្លឹបកម្សាន្ត SENSE មួយកន្លែងនៅចំណុចភូមិផ្សារព្រំជើង ខេត្តប៉ៃលិន បណ្តាលឱ្យខូចខាតទឹកប្រាក់សរុបប្រហែល ១០ម៉ឺនដុល្លារ

    ខេត្តប៉ៃលិន៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆ្លងចរន្តអគ្គិសនីឆេះក្លឹបកម្សាន្ត SENSE សមត្ថកិច្ចបានជួយអន្តរាគមន៍ទាន់ពេលវេលា និងមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ហេតុបានការណ៍បានកើតឡើងឡើង នៅវេលាម៉ោង ០៥និង៤៥នាទីព្រឹក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    តាមប្រភពព័ត៌មានបានឱ្យដឹងថាម្ចាស់ទីតាំងមានឈ្មោះ ឃុន លីហង្សសាក់ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ម្ចាស់ទីតាំងបានឱ្យដឹងថាមូលហេតុនៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបណ្តាលឲ្យខូចខាតសរុបជាទឹកប្រាក់ប្រហែល១០ម៉ឺនដុល្លារ និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

    កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញរថយន្តចំនួន ០៤គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: