ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីតាំង៣កន្លែង ជួបជុំផឹកស៊ី ចាក់ធុងបាស់បង្កសម្លេងរំខានដល់អ្នកជិតខាង ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងភ្លាមៗ ធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាព

    BY Khmernote Media November 20, 2021
    ទីតាំង៣កន្លែង ជួបជុំផឹកស៊ី ចាក់ធុងបាស់បង្កសម្លេងរំខានដល់អ្នកជិតខាង ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងភ្លាមៗ ធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖២០នាទី បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ទាក់ទងទៅនឹងការជួបជុំផឹកស៊ី ចាក់ធុងបាស់បង្កសម្លេងរំខាន ក្រុមការងារបានផ្តល់ព័ត៌មានដល់តាមបណ្តាអធិការខណ្ឌ និងប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងភ្លាមៗ ដោយបានធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកស៊ី ចាក់ធុងបាស់ដែលបង្កសម្លេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន។

    សូមបញ្ជាក់ថាទីតាំងទាំង៣ ដែលទទួលបានខំមិនពីប្រជាពលរដ្ឋគឺនៅខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: