ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័ត ផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅលើផ្លូវកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ជាបណ្ដោះអាសន្ន
BY Khmernote Media
November 20, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

– មូលហេតុ៖ ធ្លាយមុខតំណរអ៊ុតបំពង់PEQ160មម។
– ទីតាំង៖ លើផ្លូវកោះពេជ្រ។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
– រយៈពេល៖ នៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣៖៣០នាទីរសៀល រហូតដល់បញ្ចប់កាជួសជុល ៕


ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority