ថ្ងៃបុណ្យអុំទូកទី៣នេះ មានប្រជាពលរដ្ឋជាង ៥ម៉ឺននាក់បន្តដើរលេងកម្សាន្តតាមសួនច្បារនានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៧:០០នាទី ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៣ នេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានបន្តមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង ដោយពួកគាត់បានពាក់ម៉ាស់ រក្សាគម្លាតសង្គមបានជាយ៉ាងត្រឹមត្រូវ ពិសេសប្រើប្រាស់អាល់កុលលាងដៃជាប្រចាំផងដែរ ចំពោះប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ហើយពុំមានម៉ាសពាក់ អាជ្ញាធរខណ្ឌ បានជូនម៉ាសគាត់ម្នាក់មួយ ដើម្បីពាក់ផងដែរ ។

សាលារាជធានីភ្នំពេញ នៅតែបន្តបិទផ្លវលេខ ១៨៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋដដែល។
រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្ត អនុវត្តជាប្រចាំ នូវ វិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីត-19 និង សូមរក្សាទុកដាក់សំរាម ក្នុងធុងសំរាមដែរ រៀបចំដោយ ក្រុមហ៊ុនដឹកជញ្ជូនសំរាម មីសូដា អោយបានត្រឹមត្រូវ .សូមអរគុណ។
