បច្ចេកវិទ្យា

លេចធ្លាយរូបរាង Watch GT នាឡិកាឆ្លាតវៃថ្មីរបស់ Huawei មានកម្លាំងថ្មអាចរស់បានដល់១ខែឯណោះ

BY
Khmernote Media
October 15, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីរបស់ចិន Huawei បានច្រលំបង្ហោះរូបរាងនាឡិកាឆ្លាតវៃថ្មី Watch GT នៅលើវេបសាយរបស់ខ្លួន ហើយត្រូវបានគេយករូបភាពទាំងនោះទៅចែកចាយតៗគ្នាជាច្រើនពេញអិនធើណេត។ នាឡិកាឆ្លាតវៃថ្មីនេះមានអេក្រង់ទំហំ 1.39-inch 454 x 454 pixels ប្រភេទ AMOLED ដំណើរការដោយ Corte-M4 processor មានកម្លាំងថ្ម 420mAh។ ចំពោះកម្លាំងថ្មវិញ Huawei បានអះអាងថា អាចរស់បានដល់៣០ថ្ងៃ (សម្រាប់ដំណើរការមុខងារសន្សំសំចៃថ្ម) ចំណែកឯការប្រើប្រាស់ធម្មតាអាចរត់បានដល់២សប្តាហ៍។ ចំណែកឯការសាកថ្មវិញ Huawei បានអះអាងថា សាកពី ០ ដល់ ១០០% ចំណាយពេលមិនដល់២ម៉ោងឡើយ។

នាឡិកាឆ្លាតវៃនេះក៏មានមុខងារវាស់ចង្វាក់បេះដូង និងមានអាវក្រោះការពារទឹកផងដែរ ហើយនាឡិកានេះមិនដំណើរដោយ Wear OS របស់ក្រុមហ៊ុន Google ឡើយ គឺក្រុមហ៊ុន Huawei បានបង្កើតប្រព័ន្ធប្រតិបត្តិការ OS ថ្មី សម្រាប់បំពាក់លើនាឡិកានេះតែម្តង។ ចំពោះតម្លៃវិញ Watch GT អាចនឹងមានតម្លៃ ២០០ផោន (ប្រហែល ២៣០ដុល្លារ) តែប៉ុណ្ណោះ ដែលតម្លៃប៉ុណ្ណេះអាចប្រកួតប្រជែងជាមួយនឹងនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុនដទៃទៀតបានហើយ៕

អត្ថបទ៖ ឌី
ប្រភព៖ gsmarena

Share This Post: