ព័ត៌មានជាតិ

ចាប់បានហើយ! សមត្ថកិច្ចចាប់បានក្មេងទំនើងមួយក្រុម ដែលគប់កញ្ចក់ឡានតាមផ្លូវ កាំ-បិតហោះជាប់កញ្ចក់ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

BY
srey nuch
November 24, 2021

ខេត្តសៀមរាប៖ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tithya Thoeurng បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហោះទាក់ទងនឹងករណីក្រុមក្មេងស្ទាវធ្វើសកម្មភាពគប់កញ្ចក់ឡានតាមផ្លូវ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្ត។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Tithya Thoeurng បានឲ្យដឹងជាថ្មីម្តងទៀតថា កាលពីម្សិលមិញខ្ញុំបានបង្ហោះទាក់ទងហ្នឹងក្រុមក្មេងទំនើងមួយក្រុមដែលបានគប់កាំបិតចូលមកក្នុងឡានរបស់ខ្ញុំ ហើយពេលនេះសម្ថតកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កបានហើយ ខ្ញុំបាទនិងក្រុមគ្រួសារសូមអរគុណចំពោះកងកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះដែលបានព្យាយាមបំពេញនូវតួនាទី ប្រឹងប្រែងស្វែងរកក្រុម ក្មេងទំនើង ដែលដេញវាយគ្នា គប់កាំបិតពេញផ្លូវ ដែលបណ្ដាលអោយគ្រោះថ្នាក់ដល់ពួកខ្ញុំជាអ្នកដំណើរ តាមផ្លូវវាលស្រមោច កាត់ពីបាត់ដំបង មកកាន់ខេត្តសៀមរាបយ៉ាងខ្លាំង! សូមអរគុណ សូមជូនពរពូៗសមត្ថកិច្ច មានសុខភាពល្អ សម្រេចគ្រប់ភារកិច្ច ៕

Share This Post: