ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Palm កូនទូរស័ព្ទជំនាន់ថ្មី ខ្លួនតូច តែសមត្ថភាពខ្លាំង (មានវីដេអូ)

    BY Khmernote Media October 16, 2018
    Palm កូនទូរស័ព្ទជំនាន់ថ្មី ខ្លួនតូច តែសមត្ថភាពខ្លាំង (មានវីដេអូ)

    កាលពីពេលថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មីៗមួយទៀតបានបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិ ហើយអ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរូបរាងដ៏តូចច្រឡឹង និងសមត្ថភាពដ៏ខ្លាំងរបស់ស្មាតហ្វូនមួយនេះ។ ស្មាតហ្វូនតូចច្រឡឹងនេះមានឈ្មោះថា Palm ដែលត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនឈ្មោះ TCL បានផលិតឡើង។ Palm មានអេក្រង់ទំហំ 3.3-inch និងមានទំងន់ 62g ប៉ុណ្ណោះ ហើយស្មាតហ្វូននេះមានគែមជុំវិញមូល មើលទៅស្រដៀងនឹង Apple Watch ដែរ។

    កូនទូរស័ព្ទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo លើបន្ទះឈីប Snapdragon 435 មាន RAM ទំហំ 3GB មានមេម៉ូរី 32GB ឯណោះ និងមានកម្លាំងថ្មទំហំ 800mAh ហើយយោងតាមការបញ្ជាក់ពីក្រុមហ៊ុនសេវាទូរស័ព្ទ Verizon បានអះអាងឲ្យដឹងថា កម្លាំងថ្មប៉ុណ្ណេះគ្រប់គ្រាន់អាចរត់បានមួយថ្ងៃពេញសម្រាប់ការប្រើប្រាស់ល្មមៗ ដោយមិនរត់កម្មវិធីធំៗ។ ចំណែកកាមេរ៉ាវិញ Palm បំពាក់កាមេរ៉ាមុខ 8MP និងខាងក្រោម 12MP ដែលអាចចាប់យករូបភាពបានយ៉ាងល្អ។ quick selfie

    គោលបំណងនេះការផលិតស្មាតហ្វូនតូចនេះឡើង គឺក្រុមហ៊ុនចង់ឲ្យអ្នកប្រើប្រាស់យកតែស្មាតហ្វូន ដែលគ្រាន់តែសម្រាប់តេចេញ និងទទួលការហៅចូល នៅពេលចេញទៅក្រៅ ហើយទុកស្មាតហ្វូនធំៗរបស់នៅផ្ទះ ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ Verizon ប្រើបច្ចេកវិទ្យាបញ្ចូលទូរស័ព្ទ ដែលអ្នកកំពុងតែប្រើចូលទៅក្នុងទូរស័ព្ទ Palm តែម្តង ដូច្នេះអ្នកមិនបាច់ប្រើប្រាស់ SIM ច្រើននោះទេ។ ក្រុមហ៊ុន Verizon នឹងដាក់លក់ស្មាតហ្វូន Palm នេះនៅក្នុងវិច្ឆិកាខាងមុខជាមួយតម្លៃ $349៕

    អត្ថបទ៖ ឌី
    ប្រភព៖ engadgetextremetech

    Share This Post:
    MPO4D jitutoto mpo4d Mpoplay