ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការនគរបាលជាតិ បញ្ជាអោយចាប់ខ្លួនបុរសដែលឈ្លោះជេរប្រមាថសមត្ថកិច្ចនៅគោលដៅស្ពានស្ទឹងមានជ័យ បញ្ជូនទៅតុលាការជាបន្ទាន់

    BY Khmernote Media November 26, 2021
    អគ្គស្នងការនគរបាលជាតិ បញ្ជាអោយចាប់ខ្លួនបុរសដែលឈ្លោះជេរប្រមាថសមត្ថកិច្ចនៅគោលដៅស្ពានស្ទឹងមានជ័យ បញ្ជូនទៅតុលាការជាបន្ទាន់

    រាជធានីភ្នំពេញ៖ បុរសជើងខ្លាំង! ផ្អើលអស់អ្នកលេងបណ្ដាញសង្គមហ្វេស ប៊ុក បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍រកបុកគេ សមត្ថកិច្ចឃាត់បានធ្វើឲ្យដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មករកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ហើយនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ហេតុការណ៍នេះ​កើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ថ្មីៗនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយធ្វើការស្រាវជ្រាប់ចាប់ខ្លួនបុរសខាងលើបញ្ជូនទៅតុលាការជាបន្ទាន់។ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា “ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង។ យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះភ្នំពេញត្រូវរៀបឯកសារទៅតុលាការ”

    គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនពេលហេតុការណ៏នេះបានកើតឡើង កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ក្នុងទិសដៅពីកើត ទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ថែមទៀតផង ។

    Share This Post: