ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ABA ប្រកាសកែលម្អប្រព័ន្ធ ដែលនឹងធ្វើឲ្យ App ទូរស័ព្ទមិនដំណើរការម្តងទៀត មួយយប់ទល់ភ្លឺ ចាប់ពីអធ្រាត្រយប់នេះទៅ

    BY Khmernote Media November 26, 2021
    ABA ប្រកាសកែលម្អប្រព័ន្ធ ដែលនឹងធ្វើឲ្យ App ទូរស័ព្ទមិនដំណើរការម្តងទៀត មួយយប់ទល់ភ្លឺ ចាប់ពីអធ្រាត្រយប់នេះទៅ

    ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្មវិធីទូរស័ព្ទ របស់ធនាគារ ABA ដែលអាចនិយាយបានថាជាធនាគារទី១ នៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ ABA Mobile ច្រើនជាងគេ បានជួបបញ្ហាបច្ចេកទេសមួយចំនួន ធ្វើអោយអ្នកប្រើប្រាស់មួយចំនួនមិនអាចធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលបានទាំងអស់ លុះត្រាតែធ្វើដំណើរទៅកាន់សាខាធនាគារ ដើម្បីធ្វើការដកសាច់ប្រាក់សុទ្ធយកមកទូទាត់។ ក្រោយពីចំណាយពេលដោះស្រាយបញ្ហាអស់រយៈពេលជាយូរមក កម្មវិធីទូរស័ព្ទរបស់ធនាគារ ABA បានដំណើរការប្រក្រតីមកវិញ។

    ប៉ុន្តែនាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ធនាគារ ABA បានធ្វើការប្រកាសតាមបណ្តាញសង្គមថា នឹងធ្វើការកែលម្អប្រព័ន្ធម្តងទៀត ដោយខាងធនាគារបានបង្ហោះសារឲ្យដឹងថា៖ “សេចក្ដីជូនដំណឹង ការកែលម្អប្រព័ន្ធតាមការគ្រោងទុក អតិថិជនជាទីគោរព! សូមជម្រាបថា ប្រព័ន្ធរបស់យើងនឹងធ្វើការកែលម្អតាមការគ្រោងទុកចាប់ពីម៉ោង 00.00 (ឬម៉ោង12 យប់នេះ) ដល់ម៉ោង 07.00 ព្រឹក ថ្ងៃសៅរ៍ ទី 27 ខែ វិច្ឆិកា។ ក្នុងអំឡុងពេលនេះ រាល់ផលិតផល និង សេវាកម្មរបស់យើង ដែលមានដូចជា ម៉ាស៊ីនស្វ័យសេវា និង កម្មវិធី ABA Mobile របស់យើងនឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ យើងខ្ញុំសូមអភ័យទោស ចំពោះភាពរអាក់រអួលនេះ”

    Share This Post: