ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចេញវិធានការបន្ទាន់៣ចំណុច ក្រោយលេចចេញមេរោគកូវីដបំប្លែងថ្មី “អូមីក្រុង” ដែលមានលទ្ធភាពចម្លងរហ័សគួរឲ្យបារម្ភ

BY
srey nuch
November 27, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីការរកឃើញ និងការការពារចម្លងវីរុសកូវីដ-១៩ វ៉ារ៉្យង់ថ្មីឈ្មោះ អូមីក្រុង ឲ្យបានជ្រាបថា៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មានការវិវត្តន៍ដោយមានការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ។

ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបំប្លែងថ្មីនេះ នៅបណ្ដាប្រទេសមួយចំនួនលើសាកលលោក ដែលអ្នកបច្ចេកទេសអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធភាពនៃការចម្លងរហ័សរបស់វ៉ារ៉្យង់ B.1.1.529 នេះផងដែរ។

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការអភិវឌ្ឍន៍នៃមេរោគ SARS-CoV-2 (TAG-VE) បានវាយតម្លៃវ៉ារ៉្យង់ SARS-CoV-2 ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា អូមីក្រុង (Omicron) ។

ដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីខាងលើនេះ និងដើម្បីបន្តនិរន្តភាពនៃការរស់នៅក្នុងប្រក្រតីថ្មីក្នុងសង្គមកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដូចតទៅ ៖

Share This Post: