ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់យានយន្តមួយចំនួនដឹកសំពីងសំពោង នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ យកមកធ្វើការណែនាំអប់រំ

    BY Khmernote Media November 30, 2021
    កម្លាំងខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់យានយន្តមួយចំនួនដឹកសំពីងសំពោង នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ យកមកធ្វើការណែនាំអប់រំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កម្លាំងសន្តិសុខខណ្ឌបានចាប់ឃាត់យានយន្តមួយចំនួនដែលដឹកសំពីងសំពោង នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដែលរដ្ឋបាលរាជធានីភ្នំពេញ និងបានហាមឃាត់យកមករក្សាទុកនៅ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ តាមការណែនាំរបស់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយ។

    សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ វេលាម៉ោង១១៖០០នាទី លោក ហែម ដារិទ្ធិ អភិបាលនៃគណៈភិបាលខណ្ឌពោធិ៍សែនជ័យ បានអប់រំណែនាំជាលើកទី២ ដល់អ្នកបើកបរ រ៉ឺម៉កសណ្ដោង និងរថយន្ត ដែលដឹកសំពីងសំពោង លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ដែលបង្កឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររួមផ្លូវគ្នា និងមិនអនុញ្ញាតឲ្យរត់លើផ្លូវនេះទៀតទេ បើនៅរឹងទទឹង ក្រុមការងាររដ្ឋបាលខណ្ឌ ឃើញនិងឃាត់ទុករយៈពេល មួយសប្ដាហ៍ រឺមួយខែ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

    Share This Post: