ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិមានឯករាជ្យថ្មីមួយនឹងលេចរូបរាងឡើងនៅលើទឹកដីខេត្តកំពង់ចាមឆាប់ៗខាងមុខ

    BY Khmernote Media December 1, 2021
    វិមានឯករាជ្យថ្មីមួយនឹងលេចរូបរាងឡើងនៅលើទឹកដីខេត្តកំពង់ចាមឆាប់ៗខាងមុខ

    ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងសាងសង់វិមានឯករាជ្យ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវទន្លេអុំ លើសួនសាធារណៈ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម។

    កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត,ដៃគូរអភិវឌ្ឍ រួមនឹងមន្ត្រីពាក់ព័ន្ធ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្រេចយកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើការសាងសង់វិមានឯករាជ្យ សម្រាប់ក្របខ័ណ្ឌខេត្តកំពង់ចាម។ ហើយឯកឧត្តម អភិបាលខេត្ត បានស្នើឱ្យក្រុមហ៊ុនទទួលការ ធ្វើយ៉ាងណាសាងសង់ឱ្យត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យសំណង់ជាប្រវត្តិសាស្ត្រមួយនេះ រួចរាល់ជាស្ថាពរមុនថ្ងៃបុណ្យឯករាជ្យជាតិនៅឆ្នាំក្រោយ ៕

    ប្រភព៖ លោក Sophea Sophea

    Share This Post: