ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាបញ្ជាទិញឱសថ MOLNUPIRAVIR ចំនួន ៤លានគ្រាប់ សម្រាប់ទុកព្យាបាលអ្នកជំងឺកូវីដ-១៩

    BY Khmernote Media December 4, 2021
    កម្ពុជាបញ្ជាទិញឱសថ MOLNUPIRAVIR ចំនួន ៤លានគ្រាប់ សម្រាប់ទុកព្យាបាលអ្នកជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងីរុស (Antiviral) ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩។

    គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធ្វើការបញ្ចាក់ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញថ្នាំម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់ សម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន ៕

    ប្រភព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    Share This Post: