BREAKING NEWS – ក្រសួងសុខាភិបាល សម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់មកពីប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលប្រទេសកម្ពុជា
នាល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក (Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola និង Zambia) ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នេះ ក្នុងអំឡុងពេល៣សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា។

ការលុបចោលវិធានការខាងលើ នឹងត្រូវដាក់ជំនួសមកវិញដោយការអនុវត្តនីតិវិធីបន្ថែម លើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសទាំង១០ ខាងលើ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នេះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវបានចាត់ទុកថា ជា “ប្រទេសដែលមានការព្រួយបារម្ភ” អំឡុងពេល២សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជាដូចខាងក្រោម៖
