ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចុងខែនេះ Apple នឹងប្រកាស iPad Pro ថ្មី និងកុំព្យួទ័រត្រកូល Mac ថ្មី

    BY Khmernote Media October 19, 2018
    ចុងខែនេះ Apple នឹងប្រកាស iPad Pro ថ្មី និងកុំព្យួទ័រត្រកូល Mac ថ្មី

    បន្ទាប់ពីរៀបចំព្រឹត្តិការណ៍បង្ហាញពីពិភពលោកនូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone Xs និង Xs Max កាលពីមួយខែមុនកន្លង ឥលូវនេះក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple នឹងចំព្រឹត្តិការណ៍មួយទៀតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅទីក្រុង New York សហរដ្ឋអាមេរិក ហើយព្រឹត្តិការណ៍នោះត្រូវបានមនុស្សជាច្រើនរំពឹងថា ជាការបង្ហាញ iPad Pro ជំនាន់ថ្មី ជាមួយនឹងកុំព្យួទ័រត្រកូល Mac។ ចំណងជើងនៅលើលិខិតអញ្ជើញបង្ហាញថា “there’s more in the making” មានន័យថា “នៅមានផលិតផលជាច្រើនទៀតកំពុងតែផលិតឡើង” ជាមួយការរចនា logo ចំណិតផ្លែប៉ោមប្លែកគួរឲ្យទាក់ទាញ។

    តាមរយៈព័ត៌មានលេចធ្លាយកន្លងមកបង្ហាញថា iPad Pro ជំនាន់ថ្មីនេះនឹងមានគែមសងខាងអេក្រង់ដ៏ស្តើង បំពាក់បច្ចេកវិទ្យា Face ID ផ្លាស់ប្តូរពីរន្ធសាក Lightning ទៅជារន្ធសាក USB-C និងមានជម្រើស២ម៉ូដែល គឺម៉ូដែលអេក្រង់ 11-inch និង 12.9-inch។ ចំណែកឯកុំព្យួទ័រត្រកូល Mac វិញ ក្រុមហ៊ុន Apple អាចនឹងបញ្ចេញ Mac Air ថ្មី ដែលមានគែមស្តើងជាងមុន អេក្រង់ច្បាស់ជាងមុន និងមានអេក្រង់ទំហំ 12-inch ជាមួយនឹងជម្រើសតម្លៃលក់ថ្មី៕

    អត្ថបទ៖ ឌី
    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay