ចំណងដៃចុងឆ្នាំ២០២១ ពីទូរទស្សន៍ភីអិនអិននាំយកនូវខ្សែភាពយន្តភាគចិនដ៏ថ្មីសន្លាង រឿង និស្ស័យស្នេហ៍ទេព្តាចាំជាតិ
- BY
- Liny Chan
- December 7, 2021
វត្តមានខ្សែភាពយន្តភាគចិនដែលនឹងចូលខ្លួនមកបន្តនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនទៀតនោះគឺ រឿង និស្ស័យស្នេហ៍ទេព្តាចាំជាតិ ដែលជាចំណងដៃចុងឆ្នាំ ២០២១ ហើយក៏ជាខ្សែភាពយន្តភាពដ៏ថ្មីសន្លាងនៅក្នុងឆ្នាំនេះផងដែរ។ ដើម្បីផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន ពីការទស្សនាកម្សាន្តសាច់រឿងបែបមនោសញ្ចេតនា មកជាការបង្ហាញពីខ្សែរឿងយុទ្ធសិល្បិ៍ វេទមន្ត ឆ្លងភពរវាងទេវតា និងមនុស្សលោក។

ដំណាលពីរឿងនិទាន ដែលបានលើកឡើងពីទេពធីតាមួយអង្គ មានតួអង្គ កម្ចាត់ពួកអារក្ស ដើម្បីស្វែងរកសេចក្តីសុខជូនមនុស្ស។ ព្រះនាងទេពធីតា តែងតែឈឺឆ្អាល និងយកចិត្តទុកដាក់ខ្វាយខ្វល់ពីភាពអយុត្តិធម៌ និងការកាប់សម្លាប់នៅឋានមនុស្សលោក។ ជាច្រើនរយឆ្នាំបានកន្លងផុតទៅ ទេពធីតាបានមកចាប់កំណើត ជាវីរៈនារីដ៏ស្រស់ស្អាតម្នាក់ នោះគឺ ទ័នមូ ។ ក្នុងជីវិតជាមនុស្សលោក ទ័នមូ នៅតែមានចិត្តដដែល ដូចនឹងអ្វីដែលខ្លួនធ្លាប់ជាទេវតា ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ គឺនាងអាចចងចាំរឿងរ៉ាវរបស់នាងកាលពីជាង រាប់រយឆ្នាំមុន។ ជានិស្ស័យ ទេពធីតា បានជួបនឹង សាន់យ៉ាន ដែលជាបុរសមានចិត្តក្លាហាន ហើយពួកគេទាំងពីរ ក៏ចាប់ផ្តើមនាំគ្នាកម្ចាត់រឿងមិនល្អ និងពួកបិសាច ដែលមានបំណងមិនល្អ ចំពោះផែនដី។

ចង់ដឹងថា ខ្សែភាពយន្តភាគចិនមួួយនេះ មានឈុតឆាក និងដំណើរសាច់រឿងស្នេហារវាង ទេពធីតា និងមេទ័ព ល្អមើលយ៉ាងណានោះ សូមតាមដានទស្សនានៅក្នុងរឿង និស្ស័យស្នេហ៍ទេព្តាចាំជាតិ ដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២១ តទៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕








- Share This Post:






