PR

ASUS VivoBook Flip 14 (TP470) អានុភាពខ្លាំង អាចបត់បានដល់ទៅ ៣៦០ ដឺក្រេ

BY
Liny Chan
December 14, 2021

កុំព្យូទ័រយួរដៃដែលអាចបត់បានទំហំ 14អ៉ីញ ជាមួយនឹងរូបរាងដ៏លេចធ្លោ និងរឹងមាំ បំពាក់អេក្រង់ touchscreen NanoEdge , CPU រហូតដល់ Intel Core i5 និងក្រាហ្វិកដាច់ពីគ្នា Intel Iris Xe Max

ចំណុចសំខាន់
• ថាមពលសម្រាប់ការងារ ឬលេងកម្សាន្ត៖ បំពាក់ CPU រហូតដល់ Intel Core i5; Iris Xe Max ដែលជា GPU ផ្តាច់មុខដំបូងរបស់ Intel; ASUS Intelligent Performance Technology សម្រាប់ការបង្កើនល្បឿន 40%
• ភាពបត់បែនតាមបែបពិភពលោក៖ រូបរាងរឹងមាំជាមួយនឹងពណ៌ Indie Black ឬ Transparent Silver, គ្រាប់ចុច Enter បញ្ចូលពណ៌លឿង គែមកាត់ពេជ្រ និងត្រចៀកភ្ជាប់តួកុំព្យូទ័រ និងគម្រប 360º
• ការរចនាទម្ងន់ស្រាល ,មើលឃើញច្បាស់៖ តួលោហៈទាំងអស់ស្ដើង និងតូចមានទម្ងន់ត្រឹមតែ 1.5 គីឡូក្រាម ជាមួយនឹងអេក្រង់ Touchscreen NanoEdge FHD ដែលស្តើងបំផុត
• មុខងារងាយស្រួល៖ touchpad ASUS NumberPad 2.0 LED សម្រាប់បញ្ចូលទិន្នន័យងាយស្រួល និងកម្មវិធី MyASUS សម្រាប់ការបញ្ចូលយ៉ាងរលូនជាមួយឧបករណ៍ចល័ត

ASUS បានប្រកាសចេញ VivoBook Flip 14 (TP470) ដែលជាកុំព្យូទ័រយួរដៃអេក្រង់ touchscreen ដែលអាចបត់បាន រួមជាមួយរចនាប័ទ្មយ៉ាងរឹងមាំ ជាមួយនឹងត្រចៀកភ្ជាប់តួកុំព្យូទ័រ និងគម្រប 360° ដែលអាចប្រើប្រាស់បានច្រើនរបៀបដូចជា laptop, បញ្ឈរ, បត់ដូចជារូបរាងតង់ (tent) ជា ថេបប្លេត និងទម្រង់ជាច្រើនទៀត។ វាក៏គាំទ្រ ASUS Pen stylus សម្រាប់ការគូស ឬ សរសេរបានរលូនល្អមិនប្រឹង មិនទាក់​ដូចគូសនៅលើសៀវភៅពិតៗ។

គ្រប់យ៉ាងដែលផ្ដល់នូវភាពងាយស្រួល និងរីករាយដល់អ្នកប្រើប្រាស់របស់ VivoBook Flip 14 គឺដោយសារប្រព័ន្ធដំណើរការ Intel® Core™ i5 ដែលមានអនុភាព និងក្រាហ្វិក Intel Iris® Xe Max ដែលជា GPU ផ្តាច់មុខដំបូងគេដែលមិនធ្លាប់មានរបស់ Intel ។ កុំព្យូទ័រនេះ ក៏រួមបញ្ចូលផងដែរនូវបច្ចេកវិទ្យា ASUS Intelligent Performance Technology ថ្មី ដើម្បីផ្តល់នូវការជំរុញដំណើរការរហូតដល់ 40% ។ លក្ខណៈពិសេសដ៏មានអានុភាពក៏រួមបញ្ចូលផងដែរនូវ RAM រហូតដល់ 8GB និង SSD PCIe® ដែលមានសមត្ថភាពធំជាមួយនឹង Intel Optane™ Memory H10 សម្រាប់ការផ្ទុកលឿនបំផុត។

លើសពីនេះ VivoBook Flip 14 មានរូបរាងស្រស់ស្អាត រឹងមាំ ទំនើប ជាមួយនឹងការឌីហ្សាញពណ៌ Indie Black និង Transparent Silver ដ៏រលោង និងគ្រាប់ចុច Enter ដែលបិទជាមួយនឹងគែមពណ៌លឿង។ VivoBook Flip 14 ដែលមានរាងតូចជាងមុនេះ គឺជាកុំព្យូទ័រយួរដៃដែលដំណើរការបានល្អឥតខ្ចោះ សម្រាប់ធ្វើការ ឬការកម្សាន្តគ្រប់ទីកន្លែង។

Versatility that flips the world on its head

VivoBook Flip 14 (TP470) ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាចបត់បាន​ដោយ​មាន​តួ​លោហៈ​ពណ៌ Indie Black ឬ Transparent Silver, logo ដាប់ជាប់នៅលើគម្របកុំព្យូទ័រ, គ្រាប់ចុច Enter-blocked ពណ៌​ពិសេស​ជាមួយ​គែម​ពណ៌​លឿង​ភ្លឺ និង​អក្សរ Enter និង​រឹមកុំព្យូទ័រម៉ូត​កាត់​ពេជ្រ​ដែល​ធ្វើ​ឱ្យវាងាយស្រួលក្នុងការបើក។

សម្រាប់បទពិសោធន៍នៃការ touch ដ៏ល្អបំផុត VivoBook Flip 14 មានអេក្រង់ touch ដែលចាប់បានសូម្បីតែចលនាចុងម្រាមដៃដ៏ស្រាលបំផុត។ ម៉ូដែលនេះក៏គាំទ្រជម្រើសប៊ិច ASUS Pen stylus ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើឱ្យការច្នៃប្រឌិតរបស់ពួកគេ លេចចេញមកជាមួយនឹងអារម្មណ៍រលូនល្អមិនប្រឹង មិនទាក់​ដូចគូសនៅលើសៀវភៅពិតៗ។ ASUS Pen ត្រូវបានធ្វើឡើងជាមួយនឹងរន្ធមេដែក វាអាចឆក់ជាប់ទៅនឹងគម្របរបស់កុំព្យូទ័រយួរដៃ ដូច្នេះហើយ stylus តែងតែត្រូវបានប្រើប្រាស់គ្រប់ពេល។

ដើម្បីធានាបាននូវភាពជាប់បានយូរបំផុត ត្រចៀកភ្ជាប់តួកុំព្យូទ័រ និងគម្រប 360° ដែលត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់បំផុតនៅលើ VivoBook Flip 14 ត្រូវបានធ្វើតេស្តដើម្បីឆ្លងកាត់ការសាកល្បងបើក និងបិទចំនួន 20,000ដង ហើយ VivoBook Flip 14 នឹងរួចរាល់សម្រាប់មុខងារណាមួយ គ្រប់ពេលវេលា — សម្រាប់ឆ្នាំខាងមុខ។

Power for work or play

VivoBook Flip 14 (TP470) ថ្មីត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core i5 ជាមួយនឹងក្រាហ្វិកដាច់ពីគ្នា Intel Iris Xe Max ថ្មីទាំងអស់ និង RAM 8 GB ។ វាក៏រួមបញ្ចូលផងដែរនូវបច្ចេកវិទ្យា ASUS Intelligent Performance Technology ថ្មីដែលផ្តល់នូវការបង្កើនប្រសិទ្ធភាពរហូតដល់ 40% ដែលធ្វើឱ្យម៉ូឌែលនេះ កាន់តែល្អឥតខ្ចោះសម្រាប់ការធ្វើកិច្ចការច្រើន និងការកម្សាន្ត។ សម្រាប់ទំហំផ្ទុកលឿនបំផុត គឺដោយសារមានបមពាក់់មកជាមួយនឹង SSD PCIe រហូតដល់ 512GB។

Onboard Intel WiFi 6 (802.11ax) ផ្តល់នូវល្បឿនបណ្តាញដ៏លឿនដែលមានល្បឿនលឿនជាង WiFi 5 (802.11ac) ដល់ទៅ 3ដង ជាមួយនឹងសមត្ថភាពបណ្តាញ 4ដង និង ភាពយឺតយ៉ាវទាប 75% ដើម្បីកាត់បន្ថយពេលវេលាផ្ទេរវីដេអូ 4K UHD ដ៏ធំរហូតដល់ 70% ។

Lightweight design, immersive visuals

ivoBook Flip 14 (TP470) គឺជាកុំព្យូទ័រដែលអាចបត់ជុំវិញបានដ៏តូចបំផុតមួយ ដោយមានអេក្រង់ទំហំ 14អ៉ីញ NanoEdge touchscreen ដែលសមនឹងតួទំហំ 13 អ៉ីញ។ អេក្រង់ FHD នេះមានគែមស្តើង និងមុំមើលធំទូលាយដល់ទៅ 178° សម្រាប់ការមើលឃើញដ៏ច្បាស់ត្រជាក់ភ្នែក។

រចនាឡើងសម្រាប់ប្រើប្រាស់បានគ្រប់ទីកន្លែង VivoBook Flip 14 មានទម្រង់ស្តើង 18.75 មីលីម៉ែត្រ និងតួធ្វើពីលោហធាតុទម្ងន់ស្រាល ត្រឹមតែ 1.5 គីឡូក្រាម ដែលធ្វើឱ្យវាងាយស្រួលក្នុងការដាក់ចូលទៅក្នុងកាតាប ឬកាបូបស្ពាយណាមួយ។

Convenient features

VivoBook Flip 14 (TP470) អាចរកបានជាមួយនឹងការច្នៃប្រឌិត ASUS NumberPad 2.0 ដែលជា touchpad ដំណើរការជា touch-sensitive numeric keypad (keypad លេខជាប្រភេទ touch) ដែលងាយនឹង touch សម្រាប់ការបញ្ចូលទិន្នន័យរហ័ស។ សម្រាប់បទពិសោធន៍វាយអក្សរកាន់តែប្រសើរ គ្រប់ម៉ូឌែលទាំងអស់របស់ VivoBook Flip 14 បំពាក់នូវគ្រាប់ចុចដែលមានទំហំធំជាងមធ្យម ដែលជំនួយដល់ការបញ្ចូលប្រកបដោយផាសុកភាព និងត្រឹមត្រូវ។

កម្មវិធី MyASUS ចុងក្រោយបង្អស់រួមបញ្ចូល VivoBook Flip 14 យ៉ាងរលូនជាមួយឧបករណ៍ចល័ត ចាប់ពីស្មាតហ្វូនរហូតដល់ថេប្លេត។
មុខងារថ្មីរួមមាន ការផ្ទេរឯកសារឥតខ្សែ និងការផ្ទេរ URL សម្រាប់អ្នកប្រើប្រាស់ ដែលជារឿយៗត្រូវការចែករំលែកឯកសារ ឬមើលគេហទំព័រដោយរលូនរវាងកុំព្យូទ័រយួរដៃ និងឧបករណ៍ចល័តរបស់ពួកគេ។ ការចូលប្រើឯកសារពីចម្ងាយ ដើម្បីអនុញ្ញាតឱ្យចូលប្រើឧបករណ៍ផ្ទុកកុំព្យូទ័រយ៉ាងងាយស្រួលតាមរយៈឧបករណ៍ចល័ត។ និងមុខងារ Mirror និង Screen Extender ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើកិច្ចការច្រើននៅលើឧបករណ៍ចល័ត និងកុំព្យូទ័រយួរដៃដែលបានភ្ជាប់។

AVAILABILITY & PRICING
ASUS VivoBook Flip 14 (TP470) មានលក់នៅគ្រប់ហាងចែកចាយទាំងអស់របស់ខ្លួននៅតម្លៃដំបូង 899 ដុល្លារ។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម ឬ អាចចូលទៅកាន់ហ្វេសប៊ុកផេក៖ https://www.facebook.com/ASUS855

Share This Post: