ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកោះកុង ផ្តល់កន្លែងស្នាក់នៅ ជូនដល់សិស្សានុសិស្សដោយឥតគិតថ្លៃ ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

    BY Khmernote Media December 14, 2021
    រដ្ឋបាលខេត្តកោះកុង ផ្តល់កន្លែងស្នាក់នៅ ជូនដល់សិស្សានុសិស្សដោយឥតគិតថ្លៃ ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ដល់កន្លែងស្នាក់នៅ ជូនសិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខជ្រាបថា៖

    ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ មិថុនា ភូថន អភិបាល នៃគណៈអភិបាលខេត្តកោះកុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រដ្ឋបាលខេត្តកោះកុងសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ស.ស.យ.ក) បានត្រៀមលក្ខណៈជួយសម្រួលផ្ដល់កន្លែងស្នាក់នៅ ជូនដល់ប្អូនៗសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ដែលអញ្ជើញមកពីបណ្តាស្រុកក្នុងខេត្តកោះកុង ដែលមានការខ្វះខាតបានស្នាក់នៅដោយឥតគិតថ្លៃនៅទីតាំងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង (ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់នឹងបេនឡានចាស់)។

    សូមមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស ដែលមានបំណងស្នាក់នៅទីតាំងខាងលើដោយឥតគិតថ្លៃ ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៣២​ ៩៧ ៨៧/ ០៩៧ ៨២ ៧១ ០៤៤ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: