ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញ រកឃើញទំនិញខូចគុណភាពជិត ៣០០គីឡូក្រាម ត្រូវបានដកហូតនៅតាមបណ្ដាផ្សារក្នុងរាជធានី-ខេត្ត

    BY Khmernote Media December 15, 2021
    មន្រ្តីជំនាញ រកឃើញទំនិញខូចគុណភាពជិត ៣០០គីឡូក្រាម ត្រូវបានដកហូតនៅតាមបណ្ដាផ្សារក្នុងរាជធានី-ខេត្ត

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តតាកែវ និងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ(មានសារធាតុគីមីហាមឃាត់) ឬទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវនៅលើទីផ្សារ។

    ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២៩១គីឡូក្រាម ដែលត្រូវបានដាក់លក់លើទីផ្សារ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីកម្ទេចចោល។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់លក់ទំនិញមិនអនុលោមផងដែរ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: