កាន់តែក្តៅ! ម្ចាស់រថយន្ត Prius សម្រេចប្តូរការទារសំណងជំងឺចិត្តទៅ១០ម៉ឺនដុល្លារវិញ ពីលោកតាប៊ុយ
- December 16, 2021
រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។

កាលពីម្សិលមិញនេះផងដែរ ម្ចាស់រថយន្ត Prius ដែលជាជនរងគ្រោះបានបង្ហោះសារឲ្យដឹងថា នឹងធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ម្ចាស់រថយន្តបានធ្វើការបង្ហោះសារជាថ្មីម្តងទៀត ដោយទាមទារសំណងរហូតដល់ ១០ម៉ឺនដុល្លារវិញ។ បើតាមការបង្ហោះរបស់ម្ចាស់រថយន្តបានឲ្យដឹងថា៖
“មហាជនបានសំណូមពរថា សំណងជំងឺចិត្ត បើយកទៅជូនមន្ទីរពេទ្យដដែលនោះ គួរតែយកអោយច្រើនបន្តិចទៅ 😂
» ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំបានប្តូរការទារសំណងជំងឺចិត្តពី២០០០០$ ទៅជា១០០០០០$វិញ !
» សូមបងប្អូនសារធារណៈជន កុំបារម្មណ៍ ខ្ញុំឈប់ចរចាហើយ ទុកអោយច្បាប់គេធ្វើការងារនេះចុះ។
» ខ្ញុំសូមត្រឹមកំលាំងចិត្តពីបងប្អូនផង❤️❤️❤️”៕


- Share This Post:






