ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គភាព ACU ចេញលិខិតផ្លូវការ ឃាត់ខ្លួនស្នងការរង និងប្រធានការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង

    BY Khmernote Media December 17, 2021
    អង្គភាព ACU ចេញលិខិតផ្លូវការ ឃាត់ខ្លួនស្នងការរង និងប្រធានការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ស្រុកកំពង់លែង

    ខេត្តកំពង់ឆ្នាំង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្ដរាគមន៍ និងសម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ក្រោយធ្វើការសួរនាំអ្នកទាំង២ ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។

    បុគ្គលទាំង២នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោងជិត ៩យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបន្តនីតិវិធីច្បាប់៕

    Share This Post: