កម្លាំងការពារព្រំដែនគោក ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃសរុបចំនួន ៣០នាក់ និងអ្នកបើកបរ ២នាក់ទៀត
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា គោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥
ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០៖០០នាទី កម្លាំងប៉ុស្ដិ៍ចំបក់ ចំនួន ០៥នាក់ ដឹកនាំដោយលោក វ/ត្រី ប៊ុន គុន នាយប៉ុស្ដិ៍ សហការជាមួយកម្លាំងទាហ៊ានតំបន់ប្រតិបត្តិការសឹករងខេត្ត បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់សរុបចំនួន ៣២នាក់ (ស្រី០៩នាក់ កុមារ ១៣នាក់) បញ្ជាក់៖ ក្នុង ៣២នាក់ មានអ្នកបើកបរចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ សឹម ដុល ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិដំណាក់សាន ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង។
២.ឈ្មោះ សាត ទួង មានទីលំនៅដូចឈ្មោះខាងលើ និងរថយន្ត ០១គ្រឿងម៉ាកសាមយ៉ុងមានស្លាលេខ បាត់ដំបង 2A 7895 នៅត្រង់ចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដ ប/ជ ដែលពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ១គឺ ខេត្តបាត់ដំបងទាំង ៣២នាក់បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់វីរុសកូវីដ-១៩ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំបឹងបេងដើម្បីធ្វើតាមនីតិវិធីច្បាប់ ៕






