ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពលរដ្ឋប្រគល់ដី ដែលបានទន្ទ្រានក្នុងតំបន់ទន្លេសាបជាង ៤ម៉ឺនហិកតា ជូនមករដ្ឋវិញ

    BY Khmernote Media December 17, 2021
    គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពលរដ្ឋប្រគល់ដី ដែលបានទន្ទ្រានក្នុងតំបន់ទន្លេសាបជាង ៤ម៉ឺនហិកតា ជូនមករដ្ឋវិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ បន្ទាប់ពីចុះត្រួតពិនិត្យ និងអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រយៈពេលជិតបីសប្តាហ៍នេះសរុបជាង ៤ម៉ឺនហិកតា ។

    យោងតាមទន្នន័យពលរដ្ឋប្រគល់ដីដែលបានទន្ទ្រានក្នុងតំបន់ទន្លេសាបជាង ៤ម៉ឺនហិកតា ជូនរដ្ឋវិញត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ៩៤៩៤គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤០,៤០៩.៨៨ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

    ទិន្នន័យប្រជាពលរដ្ឋខេត្តចំនួន ៦ដែលប្រគល់ដីព្រៃលិចទឹកក្នុងតំបន់ន្លេងសាបជូនរដ្ឋវិញរួមមាន៖
    -ខេត្តកំពង់ឆ្នាំង៖ មានប្រជាពលរដ្ឋ ៦០៧៦គ្រួសារ ប្រគល់ដី ២៥,៥៨០.១៦ហិកតា
    -ខេត្តពោធិ៍សាត់៖ មានប្រជាពលរដ្ឋ ៣៧គ្រួសារ ប្រគល់ដី ១០២.៤០ហិកតា
    -ខេត្តបាត់ដំបង៖ មានប្រជាពលរដ្ឋ ៥០៩គ្រួសារ ប្រគល់ដី ៣០៧៤.៦០ហិកតា
    -ខេត្តបន្ទាយមានជ័យ៖ មានប្រជាពលរដ្ឋ ៦៤៦គ្រួសារ ប្រគល់ដី ៣៨៤៤.៧០ហិកតា
    -ខេត្តសៀមរាប៖ មានប្រជាពលរដ្ឋ ៩៩៩គ្រួសារ ប្រគល់ដី ២០៥១.៣៨ហិកតា
    -ខេត្តកំពង់ធំ៖ មានប្រជាពលរដ្ឋ ៩៧៩គ្រួសារ ប្រគល់ដី ៥៧៥៦.៦៤ហិកតា ៕

    Share This Post: