ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    លោក ប៉ែន ចំរ៉ុង រំភើបរកអ្វីនិយាយមិនត្រូវ ចំពោះបទ LAMBO TOY ដែលជា MV ខ្នាតធំមិនធ្លាប់ជួបពីមុន

    BY Khmernote Media December 18, 2021
    លោក ប៉ែន ចំរ៉ុង រំភើបរកអ្វីនិយាយមិនត្រូវ ចំពោះបទ LAMBO TOY ដែលជា MV ខ្នាតធំមិនធ្លាប់ជួបពីមុន

    បទ LAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានថត MV រួចរាល់ហើយ ដោយបទចម្រៀងមួយនេះមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗក្នុងប្រទេសកម្ពុជា។ ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងសំខាន់ក្នុងចំណោមតារាសម្ដែងល្បីៗជាច្រើននាក់ បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង។ លោកចាត់ទុកថា MV មួយបទនេះបានចំណាយច្រើន ធ្វើឡើងក្នុងទ្រង់ទ្រាយធំដែលខ្លួនមិនធ្លាប់ជួបនាពេលកន្លងមក។

    ខណៈដែលបទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម Facebook ក៏ដូចជា TiKTok ក៏មានវីដេអូឃ្លីបមួយសំដែងពីចំណាប់អារម្មណ៍របស់អ្នកសិល្បៈដែលបានចូលសម្ដែងបទនោះផងដែរ ក្នុងនោះគេឃើញ លោក ប៉ែន ចំរ៉ុង ដែលត្រូវបានគេស្គាល់ថា ជាពិធីករមានថ្វីមាត់ចាក់ទឹកមិនលេច បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដោយលោកចាត់ទុកថាតាំងពីប្រឡូកក្នុងវិស័យសិល្បៈ ខ្លួនមិនធ្លាប់បានថត MVខ្នាតធំដូចបទ LAMBO TOY នោះឡើយ។

    លោក ប៉ែន ចំរ៉ុង បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បៈខ្មែរនឹងកាន់តែរីកចម្រើនតទៅទៀតយ៉ាងឆាប់រហ័ស ជាមួយនឹងការផលិត MV ធំៗរបស់បណ្ដាផលិតកម្មផ្សេងទៀត ដូចបទ LAMBO TOY របស់ផលិតកម្ម galaxy navatra ជាដើម។

    តាមប្រភពច្បាស់ការថាបទ LAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានកាត់ត កែពណ៌រួចរាល់អស់ហើយ ដែលផលិតកម្មត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះ។ មហាជនបានដាក់ក្ដីរំពឹងខ្ពស់ថាបទLAMBO TOY នឹងផ្ទះការគាំទ្រភ្ល្លូកទឹកភ្លូកដីមិនចាញ់បទ ”Are you ok” ខណៈដែលពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង 114M តែរយៈពេល១ខែប៉ុណ្ណោះ។

    Share This Post: