ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចរៀបរាប់សកម្មភាពក្រុមចោរប្លន់គ្រឿងអលង្ការឧកញ៉ា អ៊ាន សៀវម៉ី

    BY Khmernote Media December 19, 2021
    សមត្ថកិច្ចរៀបរាប់សកម្មភាពក្រុមចោរប្លន់គ្រឿងអលង្ការឧកញ៉ា អ៊ាន សៀវម៉ី

    ភ្នំពេញ៖ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរប្រដាប់អាវុ.ធប្លន់ យកគ្រឿងអលង្ការ និងលុយសរុបជាច្រើនលានដុល្លារ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    យោងតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ស្រាប់តែមានជនសង្ស័យ ៤ នាក់បានជិះរថយន្តម៉ាក់ GS មកឃាត់ជនរងគ្រោះហើយប្រាប់ថា ពួកគេមកពីក្រសួងមកអនុវត្តដីកា។

    តាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡេីយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ ដោយ ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ៕

    Share This Post: