ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វ៉ាក់សាំង AstraZeneca ជាង៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈយន្តការកូវ៉ាក់ បានមកដល់កម្ពុជា

    BY Khmernote Media December 20, 2021
    វ៉ាក់សាំង AstraZeneca ជាង៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈយន្តការកូវ៉ាក់ បានមកដល់កម្ពុជា

    យោងយាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមជាមួយនឹងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា

    បានអញ្ជើញទទួលការមកដល់វ៉ាក់សាំង ប្រភេទ AstraZeneca ចំនួន ៣០៨ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

    Share This Post: