អគ្គិភ័យមួយកន្លែងបានឆាបឆេះនៅក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្ដាលឲ្យឆេះឃ្លាំងស្តុកទុកសម្ភារអស់ជាច្រើន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១៨៖៤៥ នាទីយប់ ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា សិ្ថតបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

+ ម្ចាស់ទីតាំងឈ្មោះ៖ ឌុច លីដេ ភេទស្រី អាយ ៤១ឆ្នាំ ។
– មុខរបរ៖ ប្រធានផ្នែកផ្សព្វផ្សាយ ។
– មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។
– ប្រភេទសំណង់៖ ថ្មបេតុងប្រក់ស័ង្កសីទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ។
– ខូចខាតសម្ភារៈ៖ ឆេះឃ្លាំងស្តុកទុកសម្ភារបម្រើការងារថតស្ពតផ្សព្វផ្សាយផ្សាយពាណិជ្ជកម្មទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន ០១ ឃ្លាំង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
– ស្លាប់មនុស្ស៖ គ្មាន ។
– របួសមនុស្ស៖ គ្មាន ។
+ ប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ៖ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ២៥រថយន្ត ស្មើរនឹង ១០០ម៉ែត្រគូប។
+ រថយន្តជំនួយអន្តរាគមន៍៖
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២ រថយន្ត ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២ ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ០៨ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅវេលាម៉ោង ២០:០០ នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕










ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ