ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ «២០កុម្ភៈ»
BY Khmernote Media
December 20, 2021
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារពិសេសមួយជូនបងប្អូនជនរួមជាតិ។ តាមរយៈសារពិសេសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រោយមានការខិតខំប្រឹងប្រែងប្រយុទ្ធជាមួយមេរោគនេះអស់រយៈពេល១០ខែកន្លងមកនេះ។
