បច្ចេកវិទ្យា

Flash Sale អស់ស្ទះ! OPPO Reno6 Z 5G បញ្ចុះទាំងតម្លៃ $30 បានទាំងកាដូដល់ទៅ $62 រាល់ការទិញចាប់ពីថ្ងៃនេះដល់ថ្ងៃទី02 មករា 2021

BY
Liny Chan
December 20, 2021

ប្រូម៉ូសិនថ្មី!! បញ្ចុះទាំងតម្លៃ បានទាំងកាដូ!! ប្រូម៉ូសិនលឿនដូចផ្លេកបន្ទោរ ទិញមិនទាន់ស្ដាយហើយ សម្រាប់បុណ្យណូអែល និងចុងឆ្នាំ2021។ តើអ្នកណាខ្លះកំពុងទន្ទឹងរង់ចាំ Flash Sale ពីក្រុមហ៊ុន OPPO? នៅរង់ចាំអីទៀត! នេះគឺជាឱកាសល្អបំផុតសម្រាប់ចុងឆ្នាំ 2021 ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មករា ឆ្នាំ2022 ចំពោះការទិញ OPPO Reno6 Z 5G ក្នុងតម្លៃពិសេសត្រឹមតែ $389 ដែលតម្លៃពេញ $419 (ចំណេញរហូតដល់ទៅ $30)។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជននឹងទទួលបានកញ្ចប់កាដូដល់ទៅ $62 ភ្លាមៗរួមមាន៖

កាតាបស្ពាយ (តម្លៃ $29), Bluetooth Speaker (តម្លៃ $29) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍។
ជាការពិតណាស់ សម្រាប់ស្មាតហ្វូន OPPO Reno6 Z 5G គឺនៅតែបន្តគាំទ្រ និងពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតែស្មាតហ្វូននេះបង្កប់ដោយលក្ខណៈពិសេសៗជាច្រើនរួមមាន ៖

• កាមេរ៉ា ៖ OPPO Reno6 Z 5G រំលេចរចនាដោយកាមេរ៉ាចំនួន 3 គ្រាប់ (64MP កាមេរ៉ាមេ + 2MP កាមេរ៉ាពង្រីកមុំ + 2MP កាមេរ៉ាម៉ាក្រូ) ជាមួយនឹងមុខងារ Portrait ជំនួយសម្រស់, វីដេអូតាមចាប់គោលដៅ និងមុខងារ Bokeh Flare Portrait ដែលជំនាញខាងថតរូបភាពបែប Portrait និងវីដេអូស្អាតៗគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់កាលទេសៈ។
• ល្បឿនអេក្រង់ ៖ OPPO Reno6 Z 5G បំពាក់ដោយអេក្រង់ AMOLED 60Hz, FHD+ (2400P x1080) ទំហំ 6.4 Inch ជាអេក្រង់ធំ ងាយស្រួលក្នុងការប៉ះបញ្ជា ព្រមទាំងងាយស្រួល ក្នុងការទស្សនាវីដេអូ ដែលមានភាពភ្លឺច្បាស់ល្អ។
• កម្លាំងថ្ម ៖ OPPO Reno6 Z 5G បំពាក់ថាមពលធំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 30W VOOC 4.0 ថែមទាំងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅដល់ 10 ស្រទាប់ឯណ្ណោះ។ អាចទស្សនាភាពយន្ត ឬរឿងភាគបានម៉ាស្រលាញ់ និងលេងហ្គេមដោយមិនចាំបាច់ទូរស័ព្ទឆាប់អស់ថ្ម ឬឡើងកម្តៅឡើយ។
• រចនាបថឌីហ្សាញ ៖ OPPO Reno6 Z 5G មានទម្ងន់ 173g និងកម្រាស់ត្រឹមតែ 7.97mm ស្តើងស្រាលងាយស្រួលកាន់ដោយដៃម្ខាង និងជះភាពស្រស់ស្អាត ស៊ីវិល័យឈ្នះអស់គេឯង។
• ពណ៌រចនា ៖ OPPO Reno6 Z 5G មានជម្រើស 2 គឺ Stellar Black ជាពណ៌ខ្មៅគ្រើមៗស្រអាប់ អមដោយពន្លឺប្រដេញប្លែកពីគេ និងពណ៌ Aurora ជាពណ៌បែបស្រទន់ស្រស់ថ្លា រំលេចចេញពណ៌រាប់លានលើខ្នងទូរស័ព្ទជាមួយនឹងស្ទីសរចនាបែប Reno Glow និងមិនជាប់ស្នាមក្រយៅដៃ 100%។
បន្ថែមពីនេះទៅទៀត សម្រាប់អ្នកនិយមស្រលាញ់ OPPO ត្រកូល A Series និងផលិតផល IOT ក៏មិនខកបំណងដែរ ជាមួយនឹងការថែមជូនរួមមាន ៖
• ទិញ OPPO A95 តម្លៃ $299 ថែមកាដូតម្លៃ $183 រួមមាន ៖
– កាតាបស្ពាយ តម្លៃ $25
– Speaker តម្លៃ $29
– ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍ (ចាប់ពីថ្ងៃទី 14 ធ្នូ 2021 នឹងទទួលបានស៊ីមលេខធម្មតាជំនួសវិញ)។
• បញ្ចុះតម្លៃ $40 ចំពោះកាស OPPO Enco X ពីតម្លៃដើម $169 សល់តែ $129 ប៉ុណ្ណោះ។
• បញ្ចុះតម្លៃ $10 ចំពោះការទិញនាឡិកា OPPO Band ផ្គួបជាមួយទូរស័ព្ទ OPPO គ្រប់ម៉ូឌែល។

Flash Sale មួយឆ្នាំមានម្តងលើត្រកូល Reno! ស្រូតឡើង! ចង់ក្លាយជាម្ចាស់ OPPO Reno6 Z 5G តម្លៃ $389 ព្រមទាំងទទួលបានកាដូគាប់ចិត្តជាច្រើន អតិថិជនអាចរកទិញបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មករា ឆ្នាំ2022 តែប៉ុណ្ណោះ ឬសម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ៕

Share This Post: