បេក្ខជនម្នាក់នេះធ្វើឲ្យ ពេជ្រ សោភា ទប់ទឹកភ្នែកមិនជាប់ នីកូ ក៏ច្រៀងផ្ទាល់ជួយលើកទឹកចិត្ត
- BY
- Liny Chan
- December 21, 2021
នៅក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំរបស់ទូរទស្សន៍ហង្សមាស ដែលកំពុងតែទទួលបានប្រជាប្រិយភាព Beat The Best ទើបបានបញ្ចប់សប្តាហ៍ទី3 ថ្មីៗនេះ ក្នុងវគ្គ Beat The Judges ។

រឿងរំជួលចិត្តពីបេក្ខជនម្នាក់ឈ្មោះ វ៉ាត វ៉ាន់ បានធ្លាយចេញមកដោយមិនបានព្រៀងទុក នៅពេលដែល គណៈកម្មការបានសាកសួរពីសុខទុក្ខគ្រួសាររបស់បេក្ខជនរូបនេះ។ ដោយសារគ្រួសារត្រូវបែកបាក់តាំងពី នៅក្មេង រស់ទីពឹងលើខ្លួនឯងតែម្នាក់ឯង បេក្ខជនម្នាក់នេះបានបង្ហាញអារម្មណ៍នឹកនាខ្លាំងដល់ឪពុករបស់ខ្លួន ដោយលើកយកបទចម្រៀង Dear Father ច្រៀងជូនអ្នកមានគុណជាទីនឹករលឹក។

គ្រាន់តែបង្ហើរសំនៀងច្រៀងបទចម្រៀងដ៏មានអត្ថន័យចាក់ដោត បានធ្វើឲ្យគណៈកម្មការរលីងរលោងទឹកភ្នែក ជាពិសេសអ្នកនាង ពេជ្រ សោភា ដែលមានរឿងពិតផ្ទាល់ខ្លួនត្រូវបានឪពុកជាទីស្រលាញ់ឃ្លាតឆ្ងាយគ្មាន ថ្ងៃត្រលប់។ថ្លែងដោយសំឡេងអួលដើម ក គណៈកម្មការ ពេជ្រ សោភា បានកោតសរសើរនូវភាពតស៊ូ ក្នុងជីវិត ភាពកត្តញូ ដែលបង្ហាញពីក្តីស្រលាញ់ចំពោះអ្នកមានគុណទោះពួកគាត់មិនបានមើលថែដូចកូនគេ ដ៏ទៃ ធ្វើឲ្យបេក្ខជនម្នាក់នេះយំគគ្រោកតែម្តង។

មិនអាចទប់អារម្មណ៍បាន គណៈកម្មការ នីកូ ក៏បានច្រៀងគោកផ្ទាល់ភ្លាមនូវបទចម្រៀងលើកទឹកចិត្តដ៏ល្បី ‘‘រស់ជាខ្លួនឯង’’ ផ្តល់ជាកម្លាំងចិត្តជូនបេក្ខជនម្នាក់នេះផងដែរ។ ជាក់ស្តែងមិនមែនត្រឹមគណៈកម្មការទាំងបួន នាក់ទេដែលបង្ហាញពីអារម្មណ៍ក្តុកក្តួល សូម្បីទស្សនិកជនដែលកំពុងទស្សនាតាមរយៈការឡាយលើ ហ្វេសប៊ុក ក៏បានបង្ហាញអារម្មណ៍សោកសៅ និងខំមិនលើកទឹកចិត្តចំពោះបេក្ខជនម្នាក់នេះផងដែរ៕








- Share This Post:






