ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណ ៣តោន និងអាល់កុលក្លែងក្លាយជាង៣០លីត្រ ត្រូវបានដកហូតក្នុងខេត្តចំនួន៥

    BY Khmernote Media December 21, 2021
    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណ ៣តោន និងអាល់កុលក្លែងក្លាយជាង៣០លីត្រ ត្រូវបានដកហូតក្នុងខេត្តចំនួន៥

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្នុងបរិបទជំងឺកូវីដ-១៩នេះ ប្រជាជនទូទៅតែងតែគិតពីសុខភាពជាចំបង ពិសេសការបរិភោគអាហារ និងការទិញនូវម្ហូបអាហារមកបរិភោគនៅក្នុងគ្រួសារតែងតែគិតពីគុណភាពសុវត្ថិភាព។

    អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនូវសុខុមាលភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់នូវការចរាចរទំនិញដែលមិនមានភាពអនុលោមនៅលើទីផ្សារ។ ជាក់ស្ដែងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម បានរកឃើញ ដកហូតបាន និងកម្ទេចចោលនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណចំនួន ៣,២៧៧.៥៥ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៣៣លីត្រ។ ចំពោះម្ចាស់ទំនិញដែលបានដកហូតខាងលើត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: