ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ឃាត់ខ្លួនជនជាតិថៃប្រុស-ស្រី២៥នាក់ បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ព័ន្ធលួចឆ្លងដែនមកធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា

    BY Khmernote Media December 22, 2021
    សមត្ថកិច្ច ឃាត់ខ្លួនជនជាតិថៃប្រុស-ស្រី២៥នាក់ បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ព័ន្ធលួចឆ្លងដែនមកធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា

    ​ខេត្តបន្ទាយ​មាន​ជ័យ​៖​ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជនជាតិ​ថៃ​ប្រុស​-​ស្រី​ ចំនួន​២៥​នាក់​ ត្រូវ​សមត្ថកិច្ច​កម្ពុជា​ ឃាត់ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​ នៅ​រសៀល​ថ្ងៃ​២​រោច​ ខែ​មិគសិរ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រោយ​រក​ឃើញ​ថា​ ពួក​គេ​បាន​លួច​ឆ្លង​ដែន​មក​ស្នាក់​នៅ​និង​ធ្វើការ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

    ពិធី​ប្រគល់​ទទួល​ភាគី​កម្ពុជា​-​ថៃ​ បាន​ធ្វើ​ឡើង​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឈម​គ្នា​ច្រក​ខ្ល​ង​លឹ​ក​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សម​ វណ្ណ​វីរៈ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ និង​លោក​ឧត្តមសេនីយ៍ត្រី​ អេ​ង​ លី​ហួរ​ ស្នងការ​រង​ ផែនការ​ងារ​អន្តោប្រវេសន៍​ តំណាង​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្តន៍​នីតិវិធី​ កម្លាំង​អធិការដ្ឋាន​ក្រុង​ ប៉ោយ​ប៉ែ​ត​ និង​កម្លាំង​វរៈសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៩១១​ផង​ដែរ​ ។​

    លោក​ឧត្តមសេនីយ៍ត្រី​ អេ​ង​ លី​ហួរ​ បាន​មាន​ប្រសាសន៍​ថា​ ជនជាតិ​ថៃ​ប្រុស​-​ស្រី​ទាំង​២៥​នាក់​ ស្រី​១១​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ក្នុង​អាគារ​ជួល​មួយ​កន្លែង​ ខាងកើត​ជាប់​បុរី​សាន​ហូរ​ ស្ថិត​នៅ​ក្នុងភូមិ​គីឡូ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា​ ពួក​គេ​លួច​ឆ្លង​ដែន​មក​ស្នាក់​នៅ​និង​ធ្វើការ​ខុសច្បាប់​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: